ចាក់បុរសជនជាតិ Jewish ម្នាក់លើដងផ្លូវក្នុងក្រុងស្ត្រាសបឺគប្រទេសបាំរាំង

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២១០៦

ជនដៃដល់ស្រែកពាក្យស្លោករបស់ឥស្លាមបានចាក់បុរសជនជាតិ Jewish ម្នាក់ អូស្សដាក់លើដងវិថីក្នុងទីក្រុងមួយរបស់ប្រទេសបារាំង។ មិនយូរប៉ុន្មានប៉ូលិសបានចាប់ខ្លួនជនសង្ស័យនោះដោយគាត់បានស្រែកពេលចាក់ថា “អាឡាហូ អាគបា” ដែលមានន័យថា ព្រះគឺអស្ចារ្យ នេះបើយោងតាមប្រភពព័ត៌មានពីកាសែតជេឌីឌីក្នុងប្រទេសបារាំងបានចុះផ្សាយ។ ភ្លាមៗនោះមន្រ្តីប៉ូលិសក្នុងតំបន់បានប្រាប់ប៉ូលិសថា ករណីនេះមិនជាប់ពាក់ព័ន្ធនឹងអំពើរភេរវកម្មទេ។ យោងតាមប្រភពព័ត៌មានពីប៉ូលិសដែលដកស្រង់ដោយភ្នាក់ងារសារព័ត៌មានអេអេហ្វភី បានឲ្យដឹងថាជនដៃដល់ធ្លាប់មានជំងឺផ្លូវចិត្ត។ ទូរទស្សន៍ប៊ីអេហ្វអិមធីវីនៅបារាំងចុះផ្សាយថាជនរងគ្រោះមិនមានគ្រោះថ្នាក់ដល់ជិវិតទេ។ ទាក់ទងនឹងករណីការចាក់សំលាប់នេះ នៅមិនទាន់មានក្រុមភេរវករណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ៕

France 20-08-16