យ៉ាងហោចណាស់មានមនុស្ស៥១ស្លាប់ក្នុងពិធីរៀបអពាហ៍ពិពាហ៍ដោយការបំផ្ទុះគ្រាប់បែកអត្តឃាត

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៦

ការបំផ្ទុះគ្រាប់បែកអត្តឃាតបានសំលាប់មនុស្សយ៉ាងហោចណាស់៥១នាក់ក្នុងទីក្រុងហ្គាហ្សីនតឹបនៅប្រទេសទួរគីក្នុងពិធីរៀបមង្គលការ ដោយភេរវករមានអាយុចន្លោះពី ១២ ទៅ ១៤ឆ្នាំ នេះបើយោងតាមប្រភពព័ត៌មានពីប្រធានាធិបតី លោក តៃយីប អឺដូហ្គាន់។ ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងក្នុងទីក្រុង ហ្គាហ្សីនតឹប ប្រទេសទួរគីខណៈដែលមានពិធីរៀបមង្គលការយ៉ាងអធិកអធម។ ការបំផ្ទុះគ្រាប់បែកនេះធ្វើឡើងដោយក្មេងមានអាយុចន្លោះពី ១២ ទៅ ១៤ឆ្នាំ ហើយបើយោងតាមប្រសាសន៍របស់ប្រធានធិបតី លោក អឺដូហ្គាន់បាននិយាយថាក្រុមឧទ្ទាម (IS) ស្ថិតនៅពីខាងក្រោយករណីនេះ។ លោកបន្ថែមទៀតថានៅជិតព្រំដែនស៊ីរីជាតំបន់ដែលសម្បូរទៅដោយភ្នាក់ងារភេរវករ (IS)។ ការបំផ្ទុះគ្រាប់បែកអត្តឃាតបានបង្ករឲ្យមនុស្ស៦៩នាក់រងរបួស និងមនុស្ស១៧នាក់ស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់។ យោងតាមប្រភពព័ត៌មានពីប្រធានាធិបតី លោក តៃយីប អឺដូហ្គាន់ បានបញ្ជាក់ក្រោយពេលកើតហេតុថាយ៉ាងហោចណាស់មានមនុស្ស៥១នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ៕

Wedding 22-08-16