វាយប្រហារបំផ្ទុះគ្រាប់បែកនៅសូម៉ាលីសម្លាប់មនុស្ស ២៣នាក់

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៦

ប្រភពព័ត៌មានពីអាជ្ញាធរបានឲ្យដឹងថាការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តចំនួន២ដងមកលើអគាររដ្ឋាភិបាលក្នុងប្រទេសសូម៉ាលីកាលពីថ្ងៃអាទិត្យបានសម្លាប់មនុស្ស ២៣នាក់រួមទាំងជនវាយប្រហារ ២នាក់ផងដែរ។ ប៉ូលិសនិយាយថាភាគច្រើននៃជនរងគ្រោះដែលស្លាប់គឺជាសិស្ស និងពាណិជ្ជករក្នុងស្រុកដែលស្ថិតនៅក្បែរសាលារៀន និងផ្សារក្នុងទីក្រុង Galkayo។ ប៉ូលិសប្រចាំតំបន់លោក Abdi Hassan និយាយថាជនបំផ្ទុះគ្រាប់ម្នាក់បើករថយន្តដែលមានផ្ទុកគ្រាប់បែកបុកច្រកទ្វារធំនៃអគារនេះដោយធ្វើឲ្យមនុស្សជាច្រើននាក់ស្លាប់។ ប៉ុន្មាននាទីក្រោយមក ខណៈដែលមនុស្សកំពុងប្រមូលផ្តុំគ្នាជួយអ្នករងរបួស រថយន្តបំផ្ទុះគ្រាប់បែកអត្តឃាតទី២ ក៏ផ្ទុះឡើង អាជ្ញាធរនិយាយថាយ៉ាងហោចណាស់មានមន្រ្តីប៉ូលិសម្នាក់ស្លាប់ក្នុងការវាយប្រហារនេះ។ គួរបញ្ជាក់ផងដែរថាក្រុមភេរវកម្ម អាល់សាបាអាប (Al Shabaab) អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះដោយកំណត់គោលដៅមកលើការិយាល័យរដ្ឋាភិបាល៕

Somali 22-08-16