ជនជាតិឃើដរារាំងការប៉ុនប៉ងបំផ្ទុះគ្រាប់បែកអត្តឃាតនៅអ៊ីរ៉ាក់ដោយដោះខ្សែក្រវ៉ាត់គ្រាប់បែកពីក្មេងម្នាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦

រូបភាពវីដេអូគួរឲ្យភ័យខ្លាចមួយដែលមិនគួរឲ្យជឿមួយបានបង្ហាញពីកម្លាំងសន្តិសុខឃើដកំពុងដោះគន្លឹះគ្រឿងបំផ្ទុះមួយដែលភ្ជាប់ទៅនឹងខ្សែក្រវ៉ាត់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតក្មេងជំទង់ម្នាក់នៅក្នុងក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់។ Rudaw រាយការណ៍ថាដោយមានរូបភាពចាប់បាននៅលើម៉ាស៊ីនថតធ្វើឲ្យអ្នកអនុវត្តច្បាប់ជនជាតិឃើដធ្វើការចាប់ខ្លួនអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតវ័យក្មេងម្នាក់នៅក្នុងទីក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់ កាលពីព្រឹកថ្ងៃអាទិត្យ។ ក្មេងប្រុសម្នាក់នោះជាប់ការចោទប្រកាន់ថាបានពាក់ខ្សែក្រវ៉ាត់ធ្វើអត្តឃាតដែលគេរាយការណ៍ភ្លាមៗថាមានអាយុចន្លោះពី ១២ ទៅ ១៣ឆ្នាំ ដែលគេឃើញហ៊ុំព័ទ្ធដោយមន្រ្តីប្រដាប់អាវុធជាច្រើននាក់។ បន្ទាប់ពីដោះគ្រាប់បែកចេញពីជនសង្ស័យ អាជ្ញាធរបានបញ្ជូនក្មេងប្រុសនោះទៅរថយន្តប៉ូលិសមួយ។ យោងទៅតាមការស៊ើបអង្កេតបានឲ្យដឹងថាពាក់កណ្តាលនៃកុមារបានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងយ៉ាងហោចណាស់ ៣០ភាគរយបាត់បង់ជីវិតក្នុងអំឡុងពេលនៃការប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងប្រទេសស៊ីរី៕

Kurds 23-08-16