មេដឹកនាំក្រុមឧទាមអ៊ីស្លាមសុំទោសចំពោះការបំផ្លាញទីសក្ការៈបូជានៅទីមបុកទូក្នុងការកាត់ក្តីរបស់ ICC

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦

យោធាអ៊ីស្លាមបានទទួលស្គាល់ថាខ្លួនបានបំផ្លាញទីតាំងវប្បធម៌ទីមបុកទូ នៃប្រទេសម៉ាលី ក្នុងការជំនុំជំរះក្តីនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ អាម៉ាដ អាល់ហ្វាគី អាលម៉ាដឌី និយាយថាលោកពិតជាសុំទោសចំពោះសកម្មភាពរបស់លោក និងសុំការអភ័យទោស។
អាម៉ាដ អាល់ហ្វាគី អាលម៉ាដឌីជាប់ទោសពីបទដឹកនាំកងកម្លាំងឧទ្ទាមដែលបានបំផ្លាញទីសក្ការៈបូជាប្រវត្តិសាស្រ្តនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០១២។ នេះជាលើកដំបូងហើយដែលសកម្មជនអ៊ីស្លាមបានឈរនៅមុខតុលាការកាត់ក្តី និងបានសារ ភាពកំហុស។ ព្រះរាជអាជ្ញានិយាយថា ម៉ាដឌី ជាសមាជិកក្នុងក្រុមអានសាឌីន ជាក្រុមឧទ្ទាមដែលកាន់កាប់តំបន់ទីមបុកទូ រយៈពេល១ខែ។ ក្រុមឧទ្ទាមអ៊ីស្លាមចាត់ទុកទីសក្ការៈបូជា គម្ពីស្លឹករឹទ្ធ និងអ្វីគ្រប់បែបយ៉ាងដែលបន្សល់នៅទីនោះថាជាព្រះ។ ក្នុងឯកសាររបស់តុលាការបានរៀបរាប់ថា ម៉ាដឌី ជាអ្នកប្រាជ្ញខាងសាសនាដែលបានដឹកនាំសកម្មជនបំផ្លាញតំបន់ជាច្រើនដោយប្រើជើងសេះ និងដែកដាប់។ គេចោទប្រកាន់ ម៉ាដឌី ពីបទឧក្រិដ្ឋកម្មចេតិយចំនួន៩ និង វិហារអ៊ីស្លាម១។ គេនឹងកាត់ទោសគាត់នៅចុងសប្តាហ៍នេះ ហើយដែលអាចនឹងកាត់ឲ្យជាប់គុករយៈពេល៣០ឆ្នាំ។ នៅថ្ងៃកាត់ក្តីនឹងមានជនរងគ្រោះ៩នាក់បង្ហាញខ្លួនដើម្បីបកស្រាយពីការជួបប្រទះ របស់ពួកគេលើរឿងក្តី៕

Islam 23-08-16