ចាប់ខ្លួនតារាចម្រៀងម៉ាឡេស៊ីល្បីល្បាញម្នាក់ព្រោះពាក្យ “Allah”

0

ប្រភពព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦

ប៉ូលីសចាប់ខ្លួនតារាចម្រៀងម៉ាឡេស៊ីល្បីល្បាញម្នាក់ក្រោយពីមានពាក្យប្តឹងថាបទចម្រៀងថ្មីរបស់គាត់បានប្រមាថលើសាសនាអ៊ីស្លាម។ លោកនេមវី ដែលមានឈ្មោះពេញ វី ម៉េង ចី ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយសារគេរកឃើញមានពាក្យប្រមាថលាយជាមួយចម្រៀង។ បទចម្រៀងល្មើសរបស់គាត់មានចំណងជើងថា Oh My God (ឱព្រះជាម្ចាស់អើយ) ជាបទចម្រៀងដែលចេញផ្សាយកាលពីខែកក្កដា ដោយក្នុងចម្រៀងនោះគាត់បានច្រៀងរ៉េបនៅមុខកន្លែងទីសក្ការៈបូជាជុំវិញប្រទេសម៉ាឡេស៊ី។ នេមវី បានប្រើពាក្យ Oh My God ដើម្បីលើកកម្ពស់ភាពសុខដុមរមនាផ្នែកសាសនា។ គួរឲ្យភ្ញាក់ផ្អើលផងដែរថាកាលពីថ្ងៃច័ន្ទ ប៉ូលិសម៉ាឡេស៊ីបានចាប់ខ្លួនតារាចម្រៀងវ័យ៣៣ឆ្នាំរូបនោះដាក់ពន្ធនាគាររយៈពេល៤ថ្ងៃដើម្បីធ្វើការស៊ើបអង្កេតពីការប្រមាថកន្លែងសក្ការៈបូជា និងប្រមាថសាសនា។ ការចោទប្រកាន់នេះនឹងអាចកាត់ទោសឲ្យគាត់ជាប់គុករហូតដល់២ឆ្នាំ។ គួរបញ្ជាក់ផងដែរថា២ភាគ៣នៃប្រជាជនក្នុងប្រទេសម៉ាឡេស៊ីជាជនជាតិអ៊ីស្លាម ហើយមួយចំនួនជាអ្នកកាន់សាសនាព្រះពុទ្ធ គ្រឹស្ត ហ៊ិនឌូ ជាដើម។ ប៉ន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ប្លុក និងបណ្តាញតំណាងពាក់ព័ន្ធនឹងក្រុមឧទ្ទាមអ៊ីស្លាមបានបង្កើតរឿងចម្រូងចម្រាស់ក្នុងប្រទេសនេះជាច្រើន។ យោងតាមប្រភពព័ត៌មានទទួលបានពីអ្នកនាំពាក្យអង្គការក្រៅរដ្ឋាភិបាល លោក អាសឌី មូស អាហ្សាដ បានឲ្យដឹងថាក្រុមលោកបានដាក់របាយការណ៍ដោយផ្អែកលើតួអក្សរចំនួន៥ មកពីពាក្យ “Allah”។ គាត់បន្ថែមទៀតថាសកម្មភាពរបស់តារាចម្រៀងលោក នេមវី បានបង្ករឲ្យមានកំហឹងរវាងជនជាតិម៉ូស្លីមក្នុងប្រទេសម៉ាឡេស៊ី៕

Malysia 23-08-16