ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៦
ស្រ្តីជនជាតិបារាំងម៉ូស្លីមម្នាក់និយាយថាប៉ូលិសបានពិន័យគាត់ ហើយគាត់ប្រឈមមុខលើការប្រព្រឹត្តអំពើររំលោភបំពានពូជសាសន៍ដោយប្រើស្បៃគ្រប់សក់ និងគ្របមុខ។ ស្រ្តីម្នាក់ឈ្មោះសៀមដែលមានសញ្ញាតិដើមជាជនជាតិទូលូបានដើរកម្សាន្តទស្សនាលើឆ្នេរជាមួយកូន២នាក់ក្នុងថ្ងៃឈប់សម្រាក។ ក្រោយមកប៉ូលិសបានមកប្រាប់នាងថាការស្លៀកពាក់របស់នាងមិនត្រឹមត្រូវនោះទេ។ ខណៈនោះផងដែរ មនុស្សកុះករបានប្រមូលផ្តុំគ្នា ហើយអ្នកខ្លះទៀតស្រែកឲ្យគាត់ថាទៅផ្ទះទៅ។ លោក ដាវីដ លីណាត និយាយថាពួកគេគឺជានិមិត្តសញ្ញានៃភាពជ្រុលនិយមរបស់អ៊ីស្លាម និងប្រហែលជាអាចបណ្តាលឲ្យមានការវាយប្រហារពីសំណាក់ក្រុមអ៊ីស្លាមជ្រុលនិយម ដោយហេតុថាប្រទេសបារាំងគឺជាគោលដៅវាយប្រហាររបស់ក្រុមភេរវករឧទ្ទាមអ៊ីស្លាម។ កាលពីថ្ងៃច័ន្ទនេះអភិបាលក្រុងកានក៏បានហាមឃាត់មិនឲ្យមានការស្លៀកឈុតប៊ីហ្គីនីលើឆ្នេរផងដែរ។ ប៉ូលិសបានផាកគាត់ ១២.៥០ដុល្លារ ហើយគាត់នឹងឡើងតវ៉ាបើគេនៅតែមានកត់ឈ្មោះទុកថាបានប្រព្រឹត្តអំពើរទុច្ចរិត៕