អាជ្ញាធរប៉ាឡេស្ទីនបើកការស៊ើបអង្កេតដោយសារកម្លាំងសន្តិសុខវាយអ្នកទោសដល់ស្លាប់

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៦

អាជ្ញាធរប៉ាឡេស្ទីននិយាយថាពួកគេបានបើកការស៊ើបអង្កេតបន្ទាប់ពីបុរសម្នាក់ត្រូវគេវាយដល់ស្លាប់ក្នុងគុកនៅទីក្រុងវ៉ែសបេងក្នុងតំបន់ណាប្លូ។ លោកអភិបាលណាប្លូ លោក អាក្រាម រ៉ាជោគ និយាយថាកងកម្លាំងសត្តិសុខប៉ាឡេស្ទីនបានបំពានលើលោក អាមិត ហាឡាវ៉ា នៅពន្ធនាគារជូនេដ បន្ទាប់ពីគាត់ប្រមាថដល់កងសន្តិសុខ។ លោក អាមិត ហាឡាវ៉ា គឺជាមេក្លោងដឹកនាំការវាយប្រហារលើប៉ូលិស២រូបកាលពីសប្តាហ៍មុន។ ក្រោយមកប៉ូលិសបានចាប់លោក អាមិត ដាក់គុកនៅទីក្រុងវ៉ែសបេងក្នុងតំបន់ណាប្លូ។ ប៉ូលិសបានវាយធ្វើទារុណកម្មលើអ្នកទោស ក្រោយមកទៀតអ្នកទោសក៏លែងដឹងខ្លួន ហើយក៏ស្លាប់តែម្តង។ ប្រធានាធិបតីលោក រ៉ាមី ហេនដលឡាស្ហ លើកឡើងថាការស្លាប់របស់លោក អាមិត ជាឧប្បទ្វហេតុមិនប្រក្រតី។ ទោះបីជាយ៉ាងណាក៏ដោយ ពីមុនមកសកម្មជនសិទ្ធមនុស្សបានរិះគន់យ៉ាងខ្លាំងលើអំពើរប្រព្រឹត្តលើអ្នកទោសក្នុងគុករបស់ប៉ាឡេស្ទីន។ កងកម្លាំងសន្តិសុខនិយាយថាការធ្វើទារុណកម្មគឺជារឿងធម្មតា និងការប្រព្រឹត្តដោយនិទន្ទភាព។ លោក រ៉ាជោ បានប្រាប់ទៅភ្នាក់ងារបណ្តាញសារព័ត៌មានថាគាត់នឹងធ្វើការស៊ើបអង្កេត និងបង្កើតករណីសិក្សាក្នុងរឿងនេះ៕

Palestin 24-08-16