ប្រទេសទួរគីជំលៀសប្រជាជនចេញពីទីក្រុងធំពេលមានយុទ្ធនាការប្រឆាំងស៊ីរី

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៦

ប្រទេសទួរគីបានបញ្ជាឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងកាកាមីសជម្លៀសខ្លួនបន្ទាប់ពីទីក្រុងនោះរងការវាយប្រហារដោយកាំភ្លើងធំពីក្រុមយោធាអ៊ីស្លាមក្នុងប្រទេសស៊ីរី។ ទីក្រុងកាកាសមីសស្ថិតនៅបន្ទាត់កាត់ព្រំដែនពីចារាប្លុស (ជាទីក្រុងដែលបានកាន់កាប់ដោយក្រុមឧទ្ទាម IS ដែលប្រទេសទួរគីរំពឹងថាព្យាយាមដណ្តើមយកនៅពេលឆាប់ៗនេះ។ កម្លាំងឧទ្ទាមបានប្រមូលផ្តុំនៅតំបន់នេះ និងរៀបចំការវាយលុកលើប្រជាពលរដ្ឋ។ មន្ត្រីទួរគីនិយាយថាប្រជាជនត្រូវតែភៀសខ្លួនពីតំបន់ព្រំដែនឲ្យបានឆាប់បំផុត។ មន្រ្តីទួរគីប្រាប់ឲ្យប្រជាជនភៀសខ្លួនចេញពីតំបន់បន្ទាត់កាត់ព្រំដែនស៊ីរីខាងជើង ព្រោះវាជាតំបន់គោលដៅរបស់ក្រុមឧទ្ទាមអ៊ីស្លាម។ តំបន់នោះនឹងអាចទទួលរងការវាយប្រហារលើគោកឆាប់ៗនេះ។ ទួរគីក៏បានរាយកងកម្លាំងការពារឃើដស៊ីរីនៅក្បែរនោះ ដើម្បីទប់ស្កាត់ការវាយប្រហារនៅក្នុងចារាប្លុស។ វិធីសាស្ត្រក្នុងការជំលៀសប្រជាជនពីកាកាមីសគឺគេប្រើឧបករណ៍បំពង់សំឡេងដើម្បីប្រកាសប្រាប់ប្រជាជន និងបញ្ចូនឡានក្រុងធនតូចដើម្បីជញ្ចូនប្រជាជនដែលគ្មានឡាន។ យោងតាម BBC លោក Mark Lowen បាននិយាយថាទោះជាយ៉ាងណាក៏ដោយការបញ្ជាឲ្យជម្លៀសនេះ ពុំមែនមានន័យថាជាសញ្ញាដែលប្រកាសថានឹងមានប្រតិបត្តិការវាយប្រហារជិតកើតមានឡើងនោះទេ ប៉ុន្តែវាជាការជាការឆ្លើយតបក្រោយមានការបាញ់គ្រាប់ផ្លោងពីក្រុមជីហាដទៅតំបន់មួយក្នុងទីក្រុងកាកាមីស៕

Turkey 24-08-16