ការវាយប្រហារដោយគ្រាប់បែកសម្លាប់មនុស្សម្នាក់ និង៣០នាក់រងរបួសនៅភាគខាងត្បូងប្រទេសថៃ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៦

ពលរដ្ឋប្រទេសថៃម្នាក់ស្លាប់ និង៣០នាក់ផ្សេងទៀតរងរបួសដោយសារគ្រាប់បែក២គ្រាប់បានផ្ទុះឡើងកាលពីល្ងាចថ្ងៃអង្គារក្បែរសណ្ឋាគារមួយកន្លែងនៅទីក្រុងប៉ាតានី ភាគខាងត្បូងប្រទេសថៃ ហេតុការណ៍នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃ នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិស។ ប្រភពបន្តថាការផ្ទុះលើកដំបូងវាយប្រហារនៅកន្លែងចតយាន្តយន្តខាងក្រោយសណ្ឋាគារ Southern មិនបណ្តាលឲ្យមានជនរងគ្រោះនោះទេ។ ការផ្ទុះលើកទី២វាយប្រហារមកលើចំណតយាន្តយន្តនៅមាត់ទ្វារចូលសណ្ឋាគារបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ និង៣០នាក់រងរបួស។គួរបញ្ជាក់ផងដែរថាមកទល់ពេលនេះនៅមិនទាន់មានក្រុមណាមួយចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ៕

Thai 24-08-16