ទួរគីបញ្ចូនរថក្រោះទៅភាគខាងជើងនៃប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៦

រថក្រោះទួរគី និងយាន្តជំនិះផ្សេងទៀតបានទៅដល់ព្រំដែនស៊ីរី ក្រោយពីក្រុមឧទ្ទាមកាន់កាប់តំបន់នោះ។ យោងតាមប្រភពព័ត៌មានពីយោធាដែលបានប្រាប់ទៅបណ្តាញសារព័ត៌មានទួរគីថា ការវាយប្រហារតាមផ្លូវអាកាសបានបំផ្លាញតំបន់គោលដៅចំនួន៧០ និងការវាយប្រហារដោយគ្រាប់រ៉ូកែតលើគោលដៅចំនួន១២ ក្នុងទីក្រុងចារ៉ាប្លុស។ កងកម្លាំងស៊ីរី ដែលគាំទ្រដោយទួរគីបាននិយាយថាពួកគេ បានចូលដល់ទីក្រុងចារ៉ាប្លុស។ ប្រតិបត្តិការនេះមានគោលបំណងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដ និងក្រុមឧទ្ទាម។ កងកម្លាំងទួរគីបានបាញ់ផ្លោងលើកម្លាំងឃើដស៊ីរីក្នុងសប្តាហ៍នេះក្នុងគោលបំណងមិនចង់ឲ្យក្រុមនេះអាចមានដង្ហើមដក ប្រសិនបើ IS ចាកចេញ។ លោកអនុប្រធានាធិបតី ជោ ប៊ីដិន បានព្រមានកងកម្លាំងឃើដក្នុងស៊ីរីថាពួកឃើដនឹងចាញ់កងកម្លាំងដែលគាំទ្រដោយអាមេរិច បើសិនជាពួកគេ ហ៊ានបង្ហាញខ្លួននៅភាគខាងលិចនៃទន្លេ រីវើអឺប្រាត។ មកទល់ពេលនេះរថក្រោះ និងកងកម្លាំងសម្រាប់ប្រយុទ្ធរបស់ទួរគីបានចូលដល់ទឹកដីស៊ីរី៕

Syria 25-08-16