មនុស្ស៩នាក់ស្លាប់ក្នុងការវាយប្រហារដោយពួកសកម្មប្រយុទ្ធអាល់កៃដាមកលើភោជនីយដ្ឋានក្នុងប្រទេសសូម៉ាលី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៦

កាលពីថ្ងៃព្រហស្បតិ៍ពួកសកម្មប្រយុទ្ធ អាល់សាបាប សម្ព័ន្ធក្រុម អាល់កៃដា បានធ្វើការវាយប្រហារមកលើភោជនីយដ្ឋានមួយកន្លែងក្នុងរដ្ឋធានីម៉ូហ្គាឌីស្យូ (Mogadishu) ប្រទេសសូម៉ាលី។ ប្រភពពីមន្រ្តីប៉ូលិសបានឲ្យដឹងថាពួកសកម្មប្រយុទ្ធធ្វើការវាយប្រហារដោយគ្រាប់បែកក្នុងរថយន្តមួយគ្រឿងមុនពេលការបាញ់ប្រហារដោយកាំភ្លើងកើតឡើង។ យ៉ាងហោចណាស់មានមនុស្ស៩នាក់ស្លាប់ក្នុងនោះរួមមានជនស៊ីវិល៥នាក់កងកម្លាំងមន្ត្រីសន្តិសុខ២នាក់ និងភេរវករ២នាក់។ គួរបញ្ជាក់ផងដែរថាក្រុមសកម្មប្រយុទ្ធ អាល់សាបាបអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

Somaly 26-08-16