វីដេអូមួយបង្ហាញសកម្មភាពក្រុមរដ្ឋអ៊ីស្លាមសម្លាប់ក្មេងប្រុសជនជាតិអង់គ្លេស

0

ប្រភពព័ត៌មានពី Sky News ចេញផ្សាយថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦

វីដេអូមួយដែលទើបតែចេញផ្សាយដោយរដ្ឋអ៊ីស្លាមបង្ហាញថាក្មេងប្រុសជនជាតិអង់គ្លេសម្នាក់បានសម្លាប់អ្នកទោស។ វីដេអូដែលបានថតនៅប្រទេសស៊ីរីបានបង្ហាញថាបុរសពាក់អាវទឹកក្រូច៥នាក់ត្រូវបានបាញ់សម្លាប់ដោយក្មេងប្រុស៦នាក់ ហើយម្នាក់ក្នុងចំណោមនោះមានគេអះអាងថាមកពីប្រទេសអង់គ្លេស។ អត្តសញ្ញាណរបស់ក្មេងប្រុសដែលមានសម្បុរស ដែលហាក់ដូចជាមានអាយុប្រហែល១១ឆ្នាំ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ កុមារទាំងអស់មានអាយុប្រហាក់ប្រហែលគ្នា និងបង្ហាញនៅក្នុងវីដេអូដែលស្លៀកឯកសណ្ឋានយោធា មួក និងស្រោមដៃស្បែកពណ៌ខ្មៅ។ នៅក្នុងវីដេអូនោះក្មេងប្រុសម្នាក់អានសន្ទរកថាដែលរៀបរាប់ថា ជនជាតិឃើដមិនជឿថាមានព្រះ និងសច្ចាហិង្សាបន្ថែមទៀត។ កុមារទាំងនោះបង្ហាញក្នុងវីដេអូម្តងហើយម្តងទៀតក្នុងការឃោសនារបស់ពួក IS។ កាលពីខែកុម្ភៈក្រុមសកម្មប្រយុទ្ធបានបញ្ចេញវីដេអូបង្ហាញពីក្មេងប្រុសជនជាតិអង់គ្លេសម្នាក់ពាក់កន្សែងដៃ IS និងខោអាវឈុតបិទបាំង។ ក្មេងៗដែលគេជឿថាអាចមានអាយុក្រោមប្រាំឆ្នាំទាំងនោះគឺជាកូននៃព្រះគុណ “Khadija” ជាជនជាតិអ៊ីស្លាមម្នាក់ដែលកែប្រែអ្នកជ្រុលនិយមពី Lewisham ក្នុងភាគអាគ្នេយ៍នៃទីក្រុងឡុងដ៏៕

ISIS 28-08-16