ប្រភពព័ត៌មានចុះផ្សាយថ្ងៃទ ២៨ ខែសីហា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្ស២៥នាក់ស្លាប់ ខណៈដែលកងកម្លាំងទួគីនៅតែបន្តវាយប្រហារលើក្រុមឧទាមឃើដក្នុងទឹកដីស៊ីរីនៅជិតព្រំដែនទីក្រុងចារ៉ាប្លុស។ កងកម្លាំងប្រទេសទួរគីប្តេជ្ញាចិត្តក្នុងការកំចាត់ពួកឃើដចេញពីទឹកដីស៊ីរី និងលើប្រទេសជិតខាងផ្សេងទៀត។ កាលពីថ្ងៃអាទិត្យ កងកម្លាំងទួរគីនិយាយថាមានការវាយប្រហារតាមអាកាសមួយដែលសម្លាប់យោធាឃើដចំនួន២៥នាក់។ ក្រោយមកទៀតនៅក្បែរតំបន់នោះក្រុមអ្នកតាមដានបាននិយាយថាយ៉ាងហោចណាស់មានជនស៊ីវិលចំនួន៣៥នាក់ និងយោធា៤នាក់ស្លាប់ដោយការវាយប្រហារតាមផ្លូវអាកាសដដែល។ ប្រតិបត្តិការវាយប្រហារតាមអាកាសធ្វើឡើងចំនួន៥ថ្ងៃដោយមានគោលដៅបំផ្លាញក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម និងកងជីវពលឃើដនៅក្នុងប្រទេសស៊ីរី។ យោងតាមប្រសាសន៍ប្រធានាធិបតី លោក តែយីប អឺដូហ្គាន់ បានឲ្យដឹងថាប្រតិបត្តិការប្រឆាំងអំពើរភេរវកម្មនឹងបន្តរហូតដល់ទីបញ្ចប់៕