មនុស្សយ៉ាងហោចណាស់៣៤នាក់ស្លាប់ និង១៥០នាក់រងរបួសធ្ងន់ក្នុងការប្រយុទ្ធក្នុងទីក្រុងសឺត

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៦

កងកម្លាំងរដ្ឋាភិបាលស្លាប់ និងទទួលរងរបួសធ្ងន់ជាច្រើននាក់ដោយការវាយបករបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ខណៈដែលពួកគេសម្រុកចូលទៅតំបន់គោលដៅចំនួន២ក្នុងទីក្រុងសឺតដែលបណ្តាលឲ្យមានកងកម្លាំងយោធាចំនួន៣៤នាក់ស្លាប់ និង១៥០នាក់ផ្សេងទៀតរងរបួសធ្ងន់។ ក្រុមឧទ្ទាមបានរឹបអូសយកតំបន់ក្រុងឆ្នេរតាំងពីខែកុម្ភៈ ឆ្នាំ២០១៥។ កងកម្លាំងរដ្ឋាភិបាលលីប៊ីបានចេញប្រតិបត្តិការដើម្បីដណ្តើមតំបន់សឺតមកវិញ នេះបើយោងតាមប្រភពព័ត៌មានរបស់បណ្តាញហ្វីរ៉ាស់គែននី សម្ភាសន៍កងកម្លាំងយោធា។ កងកម្លាំងយោធាបានប្រើរថក្រោះ និងគ្រាប់បេ ក្នុងការប្រយុទ្ធ។ កងពលតូចរបស់រដ្ឋាភិបាលលីប៊ីបាននិយាយថាក្រុមឧទ្ទាមបានបំផ្ទុះគ្រាប់បែកតាមរថយន្តចំនួន៥ ដើម្បីបញ្ឃប់សកម្មភាពប្រយុទ្ធដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលលីប៊ី។ ការបំផ្ទុះគ្រាប់បែកតាមរថយន្តទាំង៥នេះហើយដែលបណ្តាលឲ្យមនុស្ស៣៤នាក់ស្លាប់ និង១៥០នាក់ផ្សេងទៀតរងរបួសធ្ងន់៕

lybia 29-08-16