ក្រុមជ្រុលនិយមដែលមានទំនាក់ទំនងនឹងក្រុម ISIS រៀបចំគម្រោងការវាយប្រហាររំដោះអ្នកទោសក្នុងពន្ឋធនាគារប្រទេសហ្វីលីពីន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៦

ក្រុមជ្រុលនិយមមូស្លីមដែលគេជឿថាមានទំនាក់ទំនងនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS/ISIS/ISIL) បានរៀបចំផែនការវាយប្រហាររំដោះអ្នកទោសក្នុងពន្ឋធនាគារភាគខាងត្បូងប្រទេសហ្វីលីពីន។ ក្រុមប្រដាប់អាវុធ៥០នាក់បានធ្វើការវាយប្រហារចូលពន្ធនាគារ និងដោះលែងអ្នកទោសដែលកំពុងជាប់ឃុំចំនួន២៣នាក់ នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិស។ ផែនការរត់គេចខ្លួននេះផ្តើមឡើងដោយស្ត្រី២នាក់មកដល់ខ្លោងទ្វារគុកក្នុងទីក្រុង Marawi លើកោះMindanao ដែលក្លែងខ្លួនជាអ្នកយកម្ហូបអាហារចូល។ ពេលដែលខ្លោងទ្វារគុកបើក ក្រុមបុរសប្រដាប់អាវុធ៥០នាក់សម្រុកវាយប្រហារចូលទៅក្នុងគុក និងរំដោះអ្នកទោសទាំងនោះ។ ពួកគេស្រែកថា “Allahu Akbar” (ព្រះជាម្ចាស់ដ៏អស្ចារ្យ) មុនពេលដែលពួកគេរត់គេចខ្លួនបាត់ដោយធ្វើដំណើរតាមរថយន្តទៅកាន់បឹងមួយនៅក្បែរនោះ ហើយក៏ឡើងទូកទៅបាត់។ រីឯអ្នកទោសដទៃទៀតក៏រត់ភៀសខ្លួនតាមទិសដៅផ្សេងៗគ្នា៕

ISIS Linked 29-08-16