ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៦
ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកបាននិយាយថាការផ្ទុះមួយធ្វើឲ្យរញ្ជួយវិទ្យាស្ថានឧក្រិដ្ឋវិទ្យារបស់រដ្ឋដែលសិ្ថតនៅក្នុងទីក្រុងព្រុយសែល។ ប្រព័ន្ធផ្សព្វផ្សាយ RTBF របស់រដ្ឋបានរាយការណ៍កាលពីថ្ងៃច័ន្ទនេះថារថយន្តមួយបង្ខំបើកចូលទៅដល់កន្លែងកើតហេតុមុនពេលផ្ទុះប្រហែលជានៅម៉ោង២ព្រឹក។ ប្រព័ន្ធផ្សព្វផ្សាយដដែលនេះបានឲ្យដឹងទៀតថាគ្នាននរណាម្នាក់រងរបួសពីហេតុការបំផ្ទុះគ្រាប់បែកនេះទេ ប៉ុន្តែមានការខូចខាតគួរឲ្យកត់សម្គាល់។ ចំណែកឯប៉ូលិសបានដាក់កងកម្លាំងពង្រាយ និងហ៊ុមព័ទ្ធនៅកើតហេតុនោះ។ វិទ្យាស្ថាននេះជាទីកន្លែងដែលបានជួយ និងផ្តល់ប្រឹក្សាផ្នែកការអនុវត្តការងារស៊ើបអង្កេតដល់អាជ្ញាធរតុលាការប៊ែលហ្ស៊ិក។ គួរបញ្ជាក់ផងដែរថាប្រទេសប៊ែលហ្ស៊ិកមានការប្រុងប្រយ័ត្នខ្ពស់ចាប់តាំងពីមានការវាយប្រហារកាលពីថ្ងៃទី ២២ ខែមីនាកន្លងទៅនៅព្រលានយន្តហោះទីក្រុងព្រុយសែល និងផ្លូវក្រោមដីដែលបានសម្លាប់មនុស្សអស់៣២នាក់៕