ISIS បានទទួលខុសត្រូវក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងប្រទេសយេម៉ែនដែលសម្លាប់មនុស្សយ៉ាងហោចណាស់៦០នាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦

អ្នកនាំពាក្យឲ្យសេវាសន្តិសុខម្នាក់បានប្រាប់ AFP ថាយ៉ាងហោចណាស់មានមនុស្ស៦០នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយដែលកំណត់គោលដៅនៅភាគខាងត្បូងបរិវេណកងជីវពលយេម៉ែនស្ថិតនៅក្នុងទីក្រុងអាដេន។ ក្រុមភេរវកររដ្ឋអ៊ីស្លាមចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ Sky News Arabia បានរាយការណ៍ថានមុស្ស៧១នាក់ត្រូវបានសម្លាប់ នេះបើតាមការដកស្រង់ពាក្យសម្តីពីក្រុមគ្រូពេទ្យក្នុងស្រុក។ អគ្គនាយកនៃក្រសួងសុខាភិបាលរបស់ប្រទេសយេម៉ែននៅទីក្រុងអាដេនលោក al-Khader Laswar បាននិយាយថាយ៉ាងហោចណាស់មនុស្ស៦៧នាក់រងរបួសនៅក្នុងការផ្ទុះនេះ។ សេចក្តីរាយការណ៍ភ្លាមៗបានឲ្យដឹងថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបើកឡានមួយចូលទៅក្នុងអគារដែលប្រើប្រាស់ដោយ Popular Resistance ជាកន្លែងមូលដ្ធានកងជីវពលក្នុងស្រុកមួយដែលគាំទ្រប្រធានាធិបតីលោក Abd-Rabbu Mansour Hadi ដែលឥឡូវនេះស្ថិតនៅក្នុងការនិរទេសខ្លួន។ ទង្វើភេរវកម្មនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីកាកបាទក្រហមប្រកាសថាខ្លួននឹងចាប់ផ្តើមផ្គត់ផ្គង់ទៅឲ្យប្រទេសយេម៉ែន។ មានប្រជាជនយេម៉ែនជាង ៣,១លាននាក់បានផ្លាស់ទីលំនៅចាប់តាំងពីសង្គ្រាមស៊ីវិលផ្ទុះឡើង ហើយជាង៨០ភាគរយនៃចំនួនអត្រ្តាប្រជាជនសរុប ២១លាននាក់កំពុងត្រូវការបន្ទាន់នូវជំនួយមនុស្សធម៌៕

Yemen 30-08-16