ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៦
សហរដ្ឋអាមរិកនិយាយថាជម្លោះកងកម្លាំងទួរគី និងក្រុមអ្នកប្រយុទ្ធឃើដនៅភាគខាងជើងនៃប្រទេសស៊ីរីជារឿងមួយដែលមិនអាចទទួលយកបាន ហើយដាច់ខាតត្រូវតែបញ្ឈប់។ ជម្លោះរវាងទួរគី និងក្រុមឧទ្ទាមបានក្លាយជាករណីគួរឲ្យបារម្ភបំផុត។ កងកម្លាំងទួរគីបានវាយប្រហារមកលើក្រុមភេរវករឃើដកាលពីសប្តាហ៍មុន។ ប៉ុន្តែយោធាវ៉ាយភីជីរបស់ឃើដនិយាយថាទួរគីគ្រាន់តែចង់កាន់កាប់ទឹកដីស៊ីរីប៉ុណ្ណោះ។ កងកម្លាំងនៅអង្គការ៉ានិយាយថាការវាយលុករបស់កងកម្លាំងទួរគីមានបំណងដើម្បីបណ្តេញក្រុមឧទ្ទាម និងក្រុមអ្នកប្រយុទ្ធឃើដចេញពីព្រំដែន។ ក្រោយពីបានវាយលុកនៅតំបន់ជិតព្រំដែនកងកម្លាំងទួរគីបានសំលាប់ក្រុមភេរវករឃើដចំនួន៦១នាក់តាមរយៈការវាយប្រហារលើអាកាសដោយចំណាយពេល២៤ម៉ាង។ ក្រោយពីឃើញការវាយលុក និងប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញសហរដ្ឋអាមេរិកបានលើកឡើងថាការប្រយុទ្ធគ្នារវាងទួរគី និងឃើដគឺជារឿងមួយដែលមិនអាចទទួលយកបាន ហើយពួកគេត្រូវតែបញ្ឈប់សកម្មភាពនេះ។ រហូតមកទល់ពេលនេះកងកម្លាំងភេរវករឃើដបានដកថយទៅដល់ភាគខាងកើតឆ្លងកាត់ទន្លេអ៊ឺប្រាត៕