ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៦
កងកម្លាំងលីប៊ីនិយាយថាពួកគេបានវាយដណ្តើមយកតំបន់លំនៅដ្ឋានមួយកន្លែងនៅកណ្តាលទីក្រុង Sirte ពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS កាលពីថ្ងៃចន្ទ ដែលនៅសល់តែស្រុកមួយទៀតប៉ុណ្ណោះដែលកាន់កាប់ដោយពួកសកម្មប្រយុទ្ធនោះ។ អ្នកនាំពាក្យលោក Rida Issa និយាយថាតំបន់លំនៅដ្ឋានសំខាន់ក្នុងទីក្រុង Sirte ត្រូវរំដោះបានទាំងស្រុង ហើយកំពុងបន្តវាយប្រហារមកលើពួកសកម្មប្រយុទ្ឋដែលនៅសេសសល់នៅក្នុងតំបន់នេះ។ ពួកសកម្មប្រយុទ្ធព្យាយាមវាយប្រហារតបតដោយប្រើប្រាស់ជនបំផ្ទុះគ្រាប់បែកអត្តឃាត អ្នកលបបាញ់ (Sniper) និងគ្រាប់មីនដែលបណ្ដាលឲ្យយុទ្ឋជនកងកម្លាំងជាច្រើនស្លាប់ និងរងរបួសធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថាក្នុងការវាយប្រហាររំដោះតំបន់ក្នុងទីក្រុង Sirte កាលពីថ្ងៃចន្ទម្សិលមិញនេះ មានសមាជិកយុទ្ឋជនយ៉ាងហោចណាស់៦នាក់ស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស៕