យន្តហោះចម្បាំងក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកវាយប្រហារមកលើក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅភាគខាងជើងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៦

យន្តហោះចម្បាំងរបស់ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារមកលើទីតាំងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅជិតទីក្រុង Jarablus ប្រទេសស៊ីរី នេះបើយោងតាមប្រភពព័ត៌មានពីកងកម្លាំងប្រទេសទួរគី។ ប្រភពបន្តថាយន្តហោះចម្បាំង A-១០ ចំនួន២គ្រឿងវាយប្រហារបំផ្លាញទីតាំងរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ២កន្លែង។គួរបញ្ជាក់ផងដែរថាកងកម្លាំងគាំទ្រដោយប្រទេសទួរគីបានវាយប្រហារដណ្តើមយកទីក្រុង Jarablus ពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកាលពីសប្តាហ៍មុន៕

Syri 30-08-16