ISIS ប្រមូលផ្តុំពួកសកម្មប្រយុទ្ធរបស់ខ្លួនដើម្បីវាយប្រហារទីក្រុង Ruthba

0

ប្រភពព័ត៌មានពី Iraqinews ចេញផ្សាយថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៦

លោក Sabh krhot ប្រធានខេត្ត Anbar ប្រកាសនៅថ្ងៃអង្គារនេះថាក្រុម ISIS កំពុងតែប្រមូលផ្តុំអ្នកសកម្មប្រយុទ្ធដើម្បីវាយប្រហារ Ruthba និងស្របពេលគ្នានេះដែរដើម្បីទប់ស្កាត់គាត់បានអំពាវនាវទៅលោកនាយករដ្ឋមន្រ្តី Haider al-Abadi ឲ្យបញ្ជូនកម្លាំងយោធាជាបន្ទាន់។ លោក Krhot បានថ្លែងក្នុងសេចក្តីថ្លែងការកាសែតថា ISIS បានប្រមូលផ្តុំអ្នកសកម្មប្រយុទ្ធ និងដាក់គ្រាប់បែកបង្កៃក្នុងរថយន្តនៅក្បែរទីក្រុង Al Ruthba ក្នុងគោលបំណងវាយប្រហារទីក្រុង។ សញ្ញាប្រកាសអាសន្នមួយបានប្រកាសប្រាប់ទៅដល់កងកម្លាំងសន្តិសុខ និងសកម្មប្រយុទ្ធកុលសម្ព័ន្ធក្នុងទីក្រុង al Ruthba ស្នើរឲ្យពួកគេរៀបចំខ្លួនសម្រាប់រារាំងគ្រប់ការវាយប្រហារមកលើទីក្រុង។ ហេតុដូច្នេះហើយទើបខ្ញុំអំពាវនាវទៅដល់នាយរដ្ឋមន្រ្តី Haider al-Abadi និងមេបញ្ជាការនៃកងប្រដាប់អាវុធ សូមបញ្ជូនកងកម្លាំងយោធាជាបន្ទាន់ និងសូមការពារទីក្រុងពីការវាយប្រហារបស់ក្រុម ISIS ដែលអាចកើតមានឡើងក្នុងពេលណាមួយ។ កងកម្លាំងសន្តិសុខគាំទ្រដោយក្រុមសកម្មប្រយុទ្ធកុលសម្ព័ន្ធបានរំដោះទីក្រុង al Ruthba ពីការក្តោបក្តាប់របស់ក្រុម ISIS រយៈពេល៤ខែ៕

ISIS Ruthda 30-08-16