ស្តេចគ្រឿងញៀនត្រូវគេបាញ់ស្លាប់នៅប្រទេសហ្វីលីពីន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៦

ពាណិជ្ជករជនជាតិហ្វីលីពីនម្នាក់ និងប្រពន្ធរបស់គាត់ត្រូវបានបាញ់សម្លាប់បន្ទាប់ពីប្រធានប៉ូលិសរកឃើញថាគាត់ជាប់សង្ស័យពាក់ព័ន្ធនឹងថ្នាំញៀន នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីប៉ូលិសនៅថ្ងៃអង្គារ៍នេះ។ ហេតុការណ៍នេះអាចជាការព្រួយបារម្ភអំពីការសម្លាប់ក្រៅប្រព័ន្ធតុលាការនៅក្នុងសង្គ្រាមឧក្រិដ្ឋកម្មដែលលោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូតែស (Rodrigo Duterte) បានប្រកាសនាពេលកន្លងមកនេះ។ មនុស្សចំនួន២,០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីលោក រ៉ូឌ្រីហ្គូ ឌូតែស (Rodrigo Duterte) ស្បថចូលកាន់តំណែងត្រឹមរយៈពេលតែ២ខែប៉ុណ្ណោះ។ កាលថ្ងៃច័ន្ទ លោក មែលវីន អូឌីតា (Melvin Odicta) ដែលជាពាណិជ្ជករម្នាក់ និងប្រពន្ធរបស់គាត់ត្រូវគេចោទប្រកាន់ថាជាអ្នកជួញដូរថ្នាំញៀន ត្រូវបានគេបាញ់សម្លាប់នៅកំពង់ផែ អាគឡែន ភាគកណ្តាលនៃប្រទេសហ្វីលីពីនបន្ទាប់ពីចុះពីលើនាវានៅទីនោះ។ ខ្មាន់កាំភ្លើងនៅមិនទាន់បញ្ជាក់អត្តសញ្ញាណបានទេ ប៉ុន្តែគេដឹងថាជាប់ពាក់ព័ន្ធទៅនឹងបញ្ហាការជួញដូរថ្នាំញៀន។ មន្ត្រីប៉ូលិស និងប្រធានាធិបតី លោក រ៉ូឌ្រីហ្គូ ឌូតែស (Rodrigo Duterte) បញ្ជាក់ថាការបាញ់សម្លាប់មនុស្សនេះគឺគ្រាន់តែជាកិច្ចការពារខ្លួនប៉ុណ្ណោះ។ លោក រ៉ូឌ្រីហ្គូ ឌូតែស (Rodrigo Duterte) និយាយថាការជួញដូរថ្នាំញៀនមិនអនុញ្ញាតឱ្យមាននៅក្នុងប្រទេសមួយនេះទេ ហើយខ្ញុំនឹងធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងថ្នាំញៀនដែលវាជាវិបត្តិមួយនៅក្នុងប្រទេសមួយនេះ៕

Drug Lord 30-08-16