ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦
មន្ត្រីប៉ូលិសនិយាយប្រាប់ Reuters នៅកន្លែងកើតហេតុថាមានរថយន្តបំផ្ទុះគ្រាប់បែកមួយបានផ្ទុះឡើងនៅខាងក្រៅគេហដ្ឋានរបស់ប្រធានាធិបតីសូម៉ាលីនៅក្នុងរដ្ឋធានី Mogadishu ដែលបណ្តាលឲ្យទាហានស្លាប់យ៉ាងហោចណាស់៥នាក់។ ការផ្ទុះនេះបំផ្លាញសណ្ឋាគារជាច្រើនដែលនៅក្បែរនោះ។ សណ្ធាគារមួយក្នុងចំណោមសណ្ឋាគារដែលរងការខូចខាតក្នុងការផ្ទុះនេះគឺជាសណ្ឋាគារសម្ព័ន្ធយុវជនសូម៉ាលីដែលមានទីតាំងស្ថិតនៅចម្ងាយ៥៥០ម៉ែត្រពីលំនៅដ្ឋាន និងកន្លែងធ្វើការដ៏សំខាន់របស់ប្រធានាធិបតី Hassan Sheikh Mohamud។ ក្នុងខែមករាមនុស្ស២០នាក់ត្រូវគេសម្លាប់ក្នុងពេលដែលពួកសកម្មប្រយុទ្ធវាយប្រហារមកលើ Beach View Café នៅក្នុងរដ្ឋធានីដោយប្រើយុទ្ធសាស្រ្តដូចគ្នាក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយអមដោយការបាញ់ប្រហារថែមទៀត។