ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៦
បុរសស្ពាយកាបូបធំម្នាក់ដែលរងរបូសក្នុងការព្យាយាមជួយអ្នកដំណើរស្ត្រីម្នាក់ដែលជនដៃដល់ចាក់នាងដល់ស្លាប់នៅក្នុងប្រទេសអូស្ត្រាលីបានស្លាប់ហើយ នេះបើយោងតាមប៉ូលិសក្នុងរដ្ឋឃ្វិនឡេន។ នៅប្រទេសអូស្ត្រាលីមានករណីចាក់សម្លាប់មួយបានកើតឡើងលើបុរសម្នាក់ឈ្មោះថា ថូម៉ាស់ ជេគសាន់ អាយុ៣០ឆ្នាំនៅឯសណ្ឋាគារហូម ហីល ខណៈដែលគាត់ព្យាយាមចង់ជួយកញ្ញា ម៉ៃ អាលីហ្វ ឆុង អាយុ២១ឆ្នាំ។ ជនដៃដល់មានឈ្មោះថា ហ្វ្រេនហាម ស្មេល អាយុ២៩ឆ្នាំ។ ក្រោយពីកើតហេតុ ថូម៉ាស ជេគសាន់ ស្លាប់បន្ទាប់ពីបញ្ចូនដល់មន្ទីពេទ្យថោនស្វីល។ ក្នុងហេតុការណ៍នោះមានប៉ូលិសចំនួន១២នាក់ផ្សេងទៀតរងរបួសនៅពេលដែលពួកគាត់ព្យាយាមចូលអន្តរាគមន៍។ ចំណែកឯជនដៃដល់ត្រូវបានគេចោទប្រកាន់ពីបទមនុស្សឃាតលើជនរងគ្រោះទាំង២នាក់ និងត្រូវចូលខ្លួនសារភាពក្នុងតុលានៅថ្ងៃទី២៨ ខែតុលា៕