ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៦
នៅតំបន់ភាគខាងលិចនៃទីក្រុងឡុងដ៏មានករណីបុរសម្នាក់ស្រវឹងស្រា ហើយដេកលក់ក្នុងឡានលើដងវិថីដែលក្នុងឡានមន្រ្តីប៉ូលិសឆែកឃើញមានកាំភ្លើងនៅលើភ្លៅរបស់គាត់។ ប៉ូលិសបានធ្វើការឃាត់ខ្លួនគាត់ និងបញ្ចូនទៅមន្ទីឃុំឃាំង។ ណាថាន ហ្គាដ៍រ អាយុ ២៤ឆ្នាំ ជាប់ចោទពីបទ ប្រើប្រាស់អាវុធ និងគ្រៀងផ្ទុះខុសច្បាប់ និងមានជាតិអាលកុលហួសកម្រិត។ គាត់ងងុយដេកពេលកំពុងធ្វើដំណើរ បន្ទាប់មកគាត់ដេកលក់នៅលើឡាននៅលើវិថីត្រង់ចំណុចភ្លើងស្តុប។ ក្រោយមកតុលាការសម្រេចកាត់ទោសគាត់ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងហាមបើកបររយៈពេល១ឆ្នាំ។