កូរ៉េខាងជើប្រហារជីវិតមន្ត្រី២រូបដោយកាំភ្លើងបាញ់ប្រឆាំងយន្តហោះ

0

ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៦

ប្រទេសកូរ៉េខាងជើងបានប្រហារជីវិតមន្រ្តីជាន់ខ្ពស់២រូបដែលបានបង្ហាញយ៉ាងជាក់ស្តែងនូវកាយវិការមិនគោរពដល់មេដឹកនាំប្រទេស លោក គីម ជុងអ៊ុន នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយដែលបានចុះផ្សាយកាលពីថ្ងៃអង្គារនេះ។ កាសែត JoongAng lIbo របស់កូរ៉េខាងជើងបានឲ្យដឹងថាលោក Hwang Min ជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក Ri Yong-jin មានតួនាទីជាមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងអប់រំ ត្រូវបានប្រហារជីវិតជាសាធារណៈដោយប្រើកាំងភ្លើងបាញ់ប្រឆាំងយន្តហោះនៅបណ្ឌិតសភាយោធាក្នុងទីក្រុងព្យុងយ៉ាងកាលពីដើមខែនេះ។ កាសែតនេះផងដែរក៏បានបញ្ជាក់ពីមូលហេតុនៃការប្រហារជីវិតដោយសារតែរូបលោកទាំង២នាក់ដេកលក់ក្នុងកំឡុងពេលនៃកិច្ចប្រជុំមួយក្រោមអធិបតីភាពលោក គីម។ ប្រភពដទៃបានឲ្យដឹងថាមូលហេតុនៃការប្រហារជីវិតនេះ ដោយសារតែលោក Hwang បានស្នើសុំគោលនយោបាយមួយដែលគេមើលឃើញថាមានបញ្ហាប្រឈមដោយផ្ទាល់ទៅនឹងការដឹកនាំរបស់លោក គីម។ គួរបញ្ជាក់ថាដើមខែនេះលោក Thae Yong Ho ឯកអគ្គរដ្ឋទូតរងរបស់កូរ៉េងខាងជើងប្រចាំទីក្រុងឡុងនិងក្រុមគ្រួសារបានចាកចេញពីទីក្រុងឡុងទៅកាន់កូរ៉េងខាងត្បូង។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថាលោក Thae គឺជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់កូរ៉េងខាងជើងដែលបានរត់ចោលស្រុកទៅកាន់កូរ៉េខាងត្បូងក្នុងសភាពមានជម្ញឺ និងហេវហត់អស់កម្លាំងក្នុងរបបដឹកនាំរបស់លោក គីម។ កាលពីខែកក្កដាឆ្នាំមុនក្រុមមន្រ្តីកូរ៉េខាងត្បូងបានឱ្យដឹងថាលោក គីម បានប្រហារជីវិតមន្ត្រីប្រមាណជា៧០នាក់គិតចាប់តាំងពីរូបលោកបានទទួលអំណាចដឹកនាំប្រទេសកាលពីចុងឆ្នាំ២០១១៕

N.Korea 31-08-16