ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៦
រថយន្តបំផ្ទុះគ្រាប់បែកមួយគ្រឿងដែលមានផ្ទុក TNT ចំនួន៥០គីឡូក្រាមត្រូវបានកងកម្លាំងបំបែក និងដោះគ្រាប់បែកដោយជោគជ័យនៅទីក្រុង Ingushetia ប្រទេសរុស្ស៊ី។ ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថាគម្រោងការវាយប្រហារគ្រាប់បែកនេះគឺកំណត់គោលដៅមកលើវិហារអ៊ីស្លាមមួយកន្លែងនៅជិតកន្លែងដែលកងកម្លាំងរកឃើញរថយន្តដែលមានផ្ទុកគ្រាប់បែកនេះ។ ប្រភពព័ត៌មានបន្តថាគ្រាប់បែកត្រូវបានរៀបចំ និងរងចាំបញ្ជារឲ្យផ្ទុះក្នុងរថយន្តដែលចតនៅជិតវិហារអ៊ីស្លាមក្នុងភូមិ Ali Yurt៕