ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦
យោងតាមប្រភពព័ត៌មានពីមន្រ្តីសន្តិសុខម្នាក់បានឲ្យដឹងថាការវាយប្រហារផ្ទុះគ្រាប់បែកនៅលើផ្លូវ Bekaa Valley ក្នុងប្រទេសលីបង់នៅថ្ងៃពុធនេះសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និង២នាក់ផ្សេងទៀតរងរបួស។ ប្រភពបន្តថាការផ្ទុះនេះកើតឡើងនៅជិតក្រុង Zahle រីឯជនរងគ្រោះដែលស្លាប់គឺជាស្រ្តី។ គួរបញ្ជាក់ផងដែរថាមិនទាន់មានព័ត៌មានច្បាស់លាស់ទាក់ទងទៅនឹងការវាយប្រហារ និងនៅមិនទាន់ដឹងថាអ្នកណានៅពីក្រោយការវាយប្រហារនេះនៅឡើយទេ៕