ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦
ប្រទេសទួរគីឆ្លើយតបនឹងសហរដ្ឋអាមេរិកដែលបានរិះគន់ទៅលើជម្លោះរបស់ប្រទេសទួរគី និងក្រុមឧទាមឃើដក្នុងប្រទេសស៊ីរី។ កងកម្លាំងទួរគីបានកំណត់គោលដៅវាយប្រហារក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនៅលើទឹកដីប្រទេសស៊ីរី និងបានសំលាប់ពួកឃើដលើទឹកដីនោះផងដែរ។ ក្រោយពីមានការវាយលុកយ៉ាងក្តៅពីកងម្លាំងទួរគី សហរដ្ឋអាមេរិកបានរិះគន់លើជម្លោះមួយនេះ។ អ្នកនាំពាក្យយោធាអាមេរិកបានបង្ហាញពីក្តីសង្ឃឹមរបស់ខ្លួនកាលពីថ្ងៃអង្គារថាមិនមែនតែទួរគីទេដែលត្រូវឈប់វាយប្រហារលើក្រុមឃើដនោះ ប៉ុន្តែភាគីពាក់ព័ន្ទទាំងអស់ត្រូវតែឈប់បាញ់គ្នា និងឈប់ផ្តោតលើក្រុមឧទ្ទាម។ កាលពីថ្ងៃពុធ ប្រទេសរុស្ស៊ីបានបញ្ចេញសម្លេងរបស់ខ្លួនតាមរយៈក្រសួងការបរទេសអំពាវនាវឲ្យប្រទេសទួរគីឈប់វាយប្រហារតាមអាកាសក្នុងប្រទេសស៊ីរី ក្នុងការប្រឆាំង និងវាយប្រហារលើក្រុមកុលសម្ព័ន្ធ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម រួមទាំងក្រុមឃើដស៊ីរី។ រដ្ឋមន្រ្តីក្រសួងការបរទេសទួរគីមានប្រសាន៍ថាការស្នើរសុំឲ្យឈប់វាយប្រហារក្រុមភេរវករ និងចរចារជាមួយពួកគេដើម្បីដោះស្រាយបញ្ហាទាំងនោះគឺជារឿងដែលមិនអាចទទួលយកបានទេ។ លោកនាយករដ្ឋមន្រ្តី ប៊ីនី យីដ្រីម បាននិយាយកាលពីថ្ងៃពុធថាដំណើរការប្រឆាំងភេរវករនឹងបន្តរហូតដល់ការគំរាមកំហែងគ្រប់បែបយ៉ាងលែងមាននៅតាមព្រំដែន ហើយទឹកដី និងប្រជាពលរដ្ឋទទួលបានសេចក្តីសុខ។ ខណៈដែលទីក្រុងអង់ការ៉ា និងអាមេរិកស្ថិតក្នុងសម្ព័ន្ទតែមួយ សហរដ្ឋអាមេរិកបានពឹងពាក់លើកងកម្លាំងឃើដដើម្បីប្រឆាំងនឹងក្រុមឧទ្ទាមនៅលើទឹកដីស៊ីរីខាងជើង។ ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងទួគីនៅតែមានៈក្នុងការប្រឆាំងជាមួយក្រុមឃើដដែលពួកគេចាត់ទុកថាក្រុមនេះជាភេរវករ ហើយដែលប្រកាសថានឹងធ្វើការវាយប្រហារតាមផ្លូវអាកាសនៅទន្លេអឺប្រាត៕