ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៦
មានគ្រោះថ្នាក់ដោយការប៉ះទង្គិចរវាងយន្តហោះតូចចំនួន២នៅលើអាកាសក្នុងទីក្រុងអាឡាស្កា សហរដ្ឋអាមេរិក។ ការប៉ះទង្គិចនេះពុំមានអ្នកដំណើរណាម្នាក់នៅរស់រានមានជិវិតនោះទេ។ ហេតុការណ៍នេះកើតឡើងនៅភូមិតំបន់ដាច់ស្រយាលមួយជិតរុស្ស៊ីដែលបណ្តាលឲ្យមនុស្ស៥នាក់បាត់បង់ជិវិត។ ក្នុងចំណោមអ្នកស្លាប់ មានមនុស្ស១នាក់មកពីក្រុមហ៊ុនអាកាសចរណ៍ហេងឡេន និង២នាក់ទៀតមកពីក្រុមហ៊ុនអាកាសចរផាយផឺ ដែលបើកបរដោយអាកាសយានិកអាឡាស្កា នេះបើយោងតាមប្រភពព័ត៌មានពីកងកម្លាំងសន្តិសុខនៅអាឡាស្កា។ ហេតុការណ៍ប៉ះទង្គិចយន្តហោះនៅពាក់កណ្តាលផ្លូវលើអាកាសនៅសហរដ្ឋអាមេរិកគឺជារឿងដ៏កម្រកើតមាន ប៉ុន្តែភាគច្រើនកើតឡើងនៅជិតព្រលានយន្តហោះតែម្តង៕