ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៦
យោងតាមប៉ូលិសដាណឺម៉ាកដែលឡោមព័ទ្ធជុំវិញតំបន់កើតហេតុបានឲ្យដឹងថាយ៉ាងហោចណាស់មានមន្ត្រីប៉ូលិស២នាក់ និងជនស៊ីវិលម្នាក់រងរបួសដោយគ្រាប់កាំភ្លើងនៅទីក្រុង Copenhagen។ មន្ត្រីប៉ូលិសម្នាក់ត្រូវគេបាញ់ចំជើង ហើយម្នាក់ផ្សេងទៀតរងរបួសក្បាល។ អាជ្ញាធរបន្ថែមទៀតថាជនស៊ីវិលម្នាក់ត្រូវគេបាញ់ចំភ្លៅ។ អាជ្ញាធរជំរុញឲ្យអ្នកស្រុកនៅឲ្យឆ្ងាយពីតំបន់កើតហេតុដែលត្រូវបិទទ្វារបន្ទាប់ពីមានការបាញ់ប្រហារនោះ។ យោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយសង្គមបានឲ្យដឹងថាគេដាក់ពង្រាយប៉ូលិសជាច្រើនហើយរថយន្តសង្គ្រោះបន្ទាន់ជាច្រើនក៏បញ្ជូនចូលទៅក្នុងតំបន់នោះផងដែរ៕