ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦
ជនជាតិអង់គ្លេស និងមិត្តស្រីជនជាតិអូស្រ្តាលីត្រូវចាប់ខ្លួនកាលពីថ្ងៃពុធពីបទសម្លាប់មន្ត្រីប៉ូលិសម្នាក់នៅលើរមណីដ្ឋានទេសចរណ៍មួយនៅលើកោះបាលី។ មន្ត្រីប៉ូលិសបានបញ្ជាក់ថាជនល្មើសរត់យ៉ាងលឿនសំដៅទៅប៉ូលិស ហើយវាយក្បាលគាត់នឹងដបស្រាបៀរ ខណៈដែលមេធាវីរបស់ជនល្មើសបញ្ជាក់ថាមន្រ្តីប៉ូលិសជាអ្នកដែលរុញគាត់មុនទើបមានហេតុការណ៍សម្លាប់នេះកើតឡើង។ ជនល្មើសនេះមានឈ្មោះថា Taylor និងមិត្តស្រីរបស់គាត់ឈ្មោះ Connor។ អ្វីដែលកាន់តែតក់ស្លុតបំផុតនោះគឺនៅពេលដែលប៉ូលិសឱ្យ Taylor ធ្វើសកម្មភាពវាយសម្លាប់មន្ត្រីប៉ូលិសឡើងវិញនៅត្រង់ក្បាលដោយប្រើដបសា្រដែលបែកនោះ។ Taylor និង Connor អាចនឹងប្រឈមមុខជាប់ពន្ធធនាគាររហូត១៥ឆ្នាំពីបទឃាតកម្មទៅលើមន្ត្រីប៉ូលិស។ គួរបញ្ជាក់ផងដែរថាកោះបាលីគឺជាគោលដៅនៃការប្រមូលផ្តុំទេសចរណ៍ដ៏ពេញនិយមបំផុតមួយព្រោះទីនេះជាតំបន់ដែលមានអាកាសធាតុត្រូពិច និងមានឆ្នេរជាច្រើនអមសងខាង ហើយភាគច្រើនមានទាំងអ្នកគាំទ្រសាសនាហិណ្ឌូ និងម៉ូស្លីមមួយចំនួនធំ។ បទល្មើសពហុពិតជាសំបូរណាស់នៅលើកោះនេះប៉ុន្តែការសម្លាប់គឺពិតជាកម្ររណាស់៕