ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦
ក្រសួងការពារប្រទេសរុស្ស៊ីនិយាយពីថ្ងៃពុធថាការស្លាប់របស់មេដឹកនាំកំពូលរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS លោក Abu Muhammed Al-Adnani គឺជាលទ្ធផលនៃការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយយន្តហោះទម្លាក់គ្រាប់បែកប្រទេសរុស្ស៊ី Su-៣៤។ ការស្លាប់របស់មេដឹកនាំរូបនេះ និងអ្នកនាំពាក្យក្រុមក្នុងប្រទេសស៊ីរីនៅក្នុងយុទ្ឋនាការវាយប្រហារទម្លាក់គ្រាប់បែកតាមអាកាសមកលើខេត្តអាល្លេប៉ូរបស់ប្រទេសស៊ីរីត្រូវបានបញ្ជាក់ដោយក្រុមភេរវករ IS ផ្ទាល់។ នៅក្នុងការវាយប្រហារតាមអាកាសធ្វើឡើងមកលើតំបន់ Maaratat Umm Hawsh កាលពីថ្ងៃអង្គារ យន្តហោះទម្លាក់គ្រាប់បែក Su-៣៤ បានវាយប្រហារមកលើក្រុមយុទ្ឋជនក្រុមរដ្ឋអ៊ិស្លាម (IS អតីតក្រុម ISIS/ISIL) ប្រមាណ៤០នាក់ដែលក្នុងនោះរួមមានទាំងមេដឹកនាំលោក Abu Muhammed Al Adnani ផងដែរ៕