ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៦
Hacker ដែលមានសមត្ថភាពខ្ពស់ម្នាក់មានបំណងវាយប្រហារវេបសាយត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ។ ម៉ាចេល ឡាហ្សា ដែលគេស្គាល់នៅលើប្រព័ន្ធអីុនធើណែតឈ្មោះ ហ្គូស៊ីហ្វឺ (“Guccifer”) បានសារភាពកំហុសកាលពីខែឧសភា ក្នុងការចោទប្រកាន់ពីបទលួចអត្តសញ្ញាណ និងចូលប្រើប្រាស់បណ្តាញកុំព្យូទ័រគ្មានការអនុញ្ញាតិ។ ម៉ាចេល ឡាហ្សា បានកំណត់គោលដៅរបស់ខ្លួនលើអតីតអគ្គលេខាធិការ ខូលីន ផូវេល និងគ្រួសារលោក បូស ត្រូវបានគេចាប់ខ្លួនក្នុងឆ្នាំ២០១៤ នៅប្រទេសរូម៉ានី។ តុលាការបានសម្រេចកាត់ទោស Hacker រូបនេះឲ្យជាប់គុករយៈពេល៤ឆ្នាំ។ ប្រភពព័ត៌មានបញ្ជាក់បន្ថែមទៀតថា ឡាហ្សា ជាអតីតអ្នកបើកឡានតាក់ស៊ីក្នុងប្រទេសរូម៉ានី បានជ្រៀតជ្រេកយកអ៊ីម៉េលនៅសហរដ្ឋអាមេរិចចំនួន១០០គណនីចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។ គេបាននាំខ្លួន ឡាហ្សា ទៅតុលាការអាមេរិកដើម្បីទទួលកំហុសកាលពីខែមីនា ឆ្នាំ២០១៦ នេះ៕