ទីក្រុងមួយរបស់ស៊ុយអែតរងការប៉ះទង្គិចគ្នាដោយការវាយប្រហារហិង្សានៅយប់ទី២

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦

ការប៉ះទង្គិចគ្នាដោយអំពើហិង្សារវាងអ្នកស្រុក និងប៉ូលិសបានកើតឡើងជាបន្តបន្ទាប់ក្នុងយប់ទី២នេះនៅទីប្រជុំជននៃទីក្រុង Trollhattan ស្ថិតនៅភាគនិរតីប្រទេសស៊ុយអែត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានផាវ និងដុំថ្មជាច្រើនដែលគប់ដាក់រថយន្តប៉ូលិសខណៈដែលចំណតរថយន្ដក្រុងជាច្រើនរងការខូចខាត។ កាសែត Ttela របស់ស៊ុយអ៊ែតបានរាយការណ៍ថាមានមនុស្សប្រហែលជា៤០ ទៅ ៦០នាក់ និងអ្នកខ្លះក្នុងចំណោមពួកគេពាក់ម៉ាស់ចូលរួមក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមនេះចោលដុំថ្ម និងផាវដាក់រថយន្តប៉ូលិស ហើយបានវាយកំទេចចំណតរថយន្តក្រុងផងដែរ និងបានធ្វើឲ្យសំបកកង់រថយន្តរងការខូចខាតនៅក្នុង Kronogården ដែលជាតំបន់ជាយក្រុងមួយស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុង។ ប៉ូលិសនិយាយថាភាពចលាចលនេះបានបញ្ចប់នៅម៉ោង២ព្រឹកថ្ងៃព្រហស្បតិ៍៕

Sweden 02-09-16