ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៦
វីដេអូបង្ហោះនៅលើបណ្តាញអ៊ីនធើណែតបង្ហាញពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាដែលធ្វើឡើងដោយក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតក្នុងប្រទេសយេម៉ែន។ យ៉ាងហោចណាស់មានមនុស្ស១៦នាក់ក្នុងនោះរួមមានទាំងលោក imam (មេដឹកនាំក្រុម IS) ព្រមទាំងគ្រួសារស្លាប់នៅក្នុងការវាយប្រហារតាមអាកាសនេះ។ ការវាយប្រហារនេះប៉ះពាល់ធ្ងន់ធ្ងរមកលើស្ថានីយប្រេងមួយកន្លែង និងមន្ទីរពេទ្យមួយកន្លែងនៅក្បែរនោះផងដែរ។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃចន្ទមានមនុស្សយ៉ាងហោចណាស់៦០នាក់ស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមកលើបរិវេណកងកម្លាំងជីវពលយេម៉ែនក្នុងទីក្រុងអាដេនដែលក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕