បណ្ណាល័យរដ្ឋរបស់រុស្ស៊ីនៅទីក្រុងម៉ូស្គូជម្លៀសមនុស្សចេញបន្ទាប់ពីមានការគំរាមបំផ្ទុះគ្រាប់បែក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦

មានភ្ញៀវទេសចរណ៍ និងបុគ្គលិកជាង១,៥០០នាក់ត្រូវជម្លៀសចេញពីបណ្ណាល័យដ៏ធំជាងគេបំផុតរបស់ប្រទេសរុស្ស៊ីនៅកណ្តាលក្រុងម៉ូស្គូបន្ទាប់ពីជនអនាមិកម្នាក់ព្រមានតាមទូរស័ព្ទថាមានគ្រាប់បែកមួយគ្រាប់ដាក់នៅខាងក្នុង។ សាក្សីជាច្រើនប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាវត្ថុដែលគួរឲ្យសង្ស័យមួយត្រូវគេឃើញនៅខាងក្នុងបណ្ណាល័យរដ្ឋរុស្ស៊ីក្នុងទីក្រុងម៉ូស្គូមុនពេលប៉ូលិសចាប់ផ្តើមនាំប្រជាជនចេញពីអគារដែលមានទីតាំងជាប់នឹងជញ្ជាំងវិមានក្រឹមឡាំង។ វិស្វកយោធា ប៉ូលិសល្បាត សេវាសង្គ្រោះបន្ទាន់ និងក្រុមពន្លត់អគ្គិភ័យជាច្រើនត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់កន្លែងកើតហេតុ។ ឆ្កែហិតក្លិនចាប់ផ្ដើមត្រួតពិនិត្យសាលភ្ញៀវទេសចរណ៍ដែលមានសៀវភៅជាង ១៧លានក្បាល ខណៈដែលក្រុមមន្រ្តីបានបញ្ជាឱ្យជម្លៀសប្រជាជនចេញពីខាងក្នុងទាំងអស់។ សេចក្តីថ្លែងការណ៍មួយរបស់ប៉ូលិសបានឲ្យដឹងថាពុំមានឧបករណ៍ផ្ទុះស្ថិតនៅខាងក្នុងអគារទេ៕

Moscow 02-09-16