រូកែតផ្កាយរណបផ្ទុះខណៈដែលបង្ហោះចេញពី Cap Canaveral

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៦

គ្រាប់រ៉ូកែតដែលកាន់កាប់ដោយក្រុមហ៊ុនអាកាស SpaceX បានផ្ទុះឡើងយ៉ាងកក្រើកនៅម៉ោងប្រមាណ ០៩:០០ (១៤:០០GMT) ម៉ោងក្នុងតំបន់។ ការផ្ទុះនេះមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ។ តួនាទីរបស់គ្រាប់រ៉ូកែតរបស់ប្រទេសអ៊ីស្រាអែលបង្កើតឡើងជាផ្កាយរណបបណ្តាញទំនាក់ទំនងសម្រាប់ហ្វេសបុកដែលគេចាប់ដាក់ដំណើរការកាលពីថ្ងៃសៅរ៍នោះបានខូតខាតទាំងស្រុង។ ហ្វេសបុកសហការជាមួយបណ្តាញ Eutelsat បានប្រើផ្កាយរណប Amos-៦ ដើម្បីជញ្ចូនបណ្តាញអ៊ិនធើណែតឲ្យជនជាតិអាហ្វ្រិកនៅសាហារ៉ា។ ស្ថាបនិកហ្វេសបុកលោក ម៉ាក ហ្សាកប៊ឺត បាននិយាយថាលោកពិតជាមានអារម្មណ៍សោកស្តាយខ្លាំងណាស់ដែលផ្កាយរណបនេះខូច។ មន្រ្តីដឹកនាំដំណើរការលំហអ៊ីស្រាអែលបាននិយាយថាការបាត់បង់ផ្កាយរណ Amos-៦ គឺដូចជាបាត់បង់ប្រាក់ច្រើនជាង២០០លានដុល្លារដែលគ្រប់គ្រងដោយ Spacecom ដែលជាការខាតបង់ដ៏ធំសម្រាប់ឧស្សាហកម្មនេះ៕

SpaceX 02-09-16