ការវាយប្រហារ២លើកមកលើតំបន់គ្រិស្ដសាសនិកក្នុងប្រទេសប៉ាគីស្ថាន

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស១១នាក់ស្លាប់ក្នុងការវាយប្រហារ២ដងផ្ទួនៗនៅភាគខាងជើងប្រទេសប៉ាគីស្ថាននៅថ្ងៃសុក្រ នេះបើយោងតាមប្រភពព័ត៌មានពីអាជ្ញាធរប្រចាំប្រទេស។ ប្រភពបន្តថានៅក្នុងទីក្រុង Mardan ភេរវករវាយប្រហារដោយគប់គ្រាប់បែកមកលើមាត់ទ្វារអគារតុលាការស្រុក បន្ទាប់មកភេរវកររូបនេះក៏បំផ្ទុះខ្លួនឯងឡើងបន្ទាប់ពីកងកម្លាំងសន្តិសុខរារាំងខ្លួនមិនឲ្យចូលទៅក្នុងអគារ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាយ៉ាងហោចណាស់មនុស្ស១០នាក់ស្លាប់ និង៤០នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារនេះ។ នៅក្នុងទីក្រុង Peshawar អ្នកឈរមើលម្នាក់ស្លាប់ និងសមាជិកកងកម្លាំងសន្តិសុខប្រទេសប៉ាគីស្ថាន៣នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារនេះ៕

Afganistan 02-09-16