ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៦
យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលអូបេគីស្ថានបានឲ្យដឹងថានាយករដ្ឋមន្រ្តីអ៊ីស្លាម លោក គែមូវ ទទួលមរណៈភាពបន្ទាប់ពីលោកសម្រាកនៅមន្ទីពេទ្យបាន៦ថ្ងៃ។ មេដឹកនាំខ្លាំងម្នាក់នៅអាស៊ី លោក គែមូវ មានអាយុ៧៨ឆ្នាំបានស្លាប់នៅមន្ទីពេទ្យដោយគេសង្ស័យថាគាត់កើតជំងឺដាច់សសៃឈាមក្នុងខួរក្បាល។ ពិធីបុណ្យសពរបស់លោកស្ថិតក្រោមការចាត់ចែងពីលោកនាយករដ្ឋមន្រ្តី ស្ហាវកាត់ មីសហ្សីយូយែវ ដែលជារដ្ឋមន្រ្តីមានឥទ្ធិពលម្នាក់។ សពរបស់លោក គែ នឹងត្រូវបូជានៅថ្ងៃសៅរ៍នេះ នៅផ្ទះរបស់លោកក្នុងទីក្រុងសាមាកាន់។ មេដឹកនាំរុស្ស៊ី លោកពូទីន បានសរសេរលិខិតរំលែកទុក្ខមានសេចក្តីថាលោក គែ ជាបុរសខ្លាំងម្នាក់ដែលអាចរក្សាសន្តិសុខសុវត្ថិភាពនៅអាស៊ីកណ្តាល ហើយដំណឹងមរណៈភាពនេះគឺជាការបាត់បង់យ៉ាងធំធេងរបស់ប្រជាជនអូបេគីស្ថាន៕