ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្ស១២នាក់ស្លាប់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅផ្ទះនាយករដ្ឋមន្រ្តីហ្វីលីពីនលោក រុដ្រីហ្គូ ដូតថឺត។ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនេះកើតឡើងនៅឯផ្សារដាវាវស្ថិតនៅខាងត្បូងក្រុងដាវាវដែលបណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ និងរងរបួសធ្ងន់ជាច្រើននាក់។ ក្រោយពេលកើតហេតុមន្រ្តីមានសមត្ថកិច្ចស្រង់ទិន្ន័យដែលអាចបញ្ជាក់ថាយ៉ាងហោចណាស់មនុស្ស៦០នាក់រងរបួស និង៣០នាក់ត្រូវដឹកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។ អ្នកនាំពាក្យប្រធានាធិបតីបាននិយាយថាការបំផ្ទុះនេះគឺរៀបចំឡើងដោយ ប្រើឧបករណ៍ផ្ទុះជាប្រភេទអាយអ៊ីឌីនៅកន្លែងកើតហេតុ។ ប៉ូលិសនៅទីក្រុងម៉ានីឡាបានធ្វើការយ៉ាងសកម្មក្នុងការសង្គ្រោះជនរងគ្រោះពីការវាយប្រហារនេះ។ ការផ្ទុះនេះបានកើតឡើងនៅសណ្ឋាគារ មាកូ ប៉ូឡូ ដែលលោក ដូតថឺត ទៅសម្រាកជាញឹកញាប់ក្នុងក្រុងដាវាវ ប៉ុន្តែក្នុងហេតុការណ៍នេះ លោកមិនមានរងរបួសទេ។ កូនប្រុសច្បងរបស់លោក ដូតថឺត បានផុសលើបណ្តាញសង្គមហ្វេសបុកថាអាជ្ញាធរគឺជាមុខសញ្ញាដំបូងនៅពីក្រោយហេតុការណ៍នេះ៕