FBI បញ្ចេញឯកសារសើុបអង្កេតទៅលើអ្នកស្រី Hillary Clinton

0

ប្រភពព័ត៌មានចុះផ្សាយថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៦

ភ្នាក់ងារអេហ្វប៊ីអាយបានបោះពុម្ពឯកសារទាក់ទងនឹងការស៊ើបអង្កេតលើការប្រើប្រាស់អ៊ីម៉េលផ្ទាល់ខ្លួនរបស់អ្នកស្រីហ៊ីលឡារីឃ្លីនតុន នៅពេលដែលអ្នកស្រីបម្រើការជារដ្ឋលេខាធិការ។ ក្នុងឯកសារចំនួន៥៨សន្លឹកមានទាំងការសម្ភាសន៍ផ្ទាល់ជាមួយប្រធានធិបតីប្រជាធិបតេយ្យ និងម៉ាស៊ីនសើវើឯកជននៅផ្ទះរបស់អ្នកស្រីហ៊ីលឡារីក្នុងទីក្រុងញូវយ៉ក។ កាលពីខែកក្កដា អេហ្វប៊ីអាយ សើុបអង្កេតទៅលើលោកស្រីដោយពិនិត្យឃើញថាអ្នកស្រីប្រឆាំងច្បាប់ដោយមានប្រើប្រាស់សើវើផ្ទាល់ខ្លួន។ លោកអគ្គនាយកអេហ្វប៊ីអាយពុំមានមតិលើការចោទប្រកាន់នេះទេ។ លោកខមមីសន្និដ្ឋានថាអ្នកស្រីឃ្លីនតុនរួមជាមួយបុគ្គលិករបស់គាត់មានការធ្វេសប្រហែសយ៉ាងខ្លាំងលើការបែងចែកព័ត៌មានក្នុងហ្វាល ហើយពុំមានភ័ស្តតាងណាបង្ហាញថាអ្នកស្រីចែកចាយព័ត៌មានដែលគួរឲ្យសង្ស័យនោះទេ។ យោងតាមឯកសារបានបង្ហាញថាអ្នកស្រីហ៊ីឡារីឃ្លីតុនប្រាប់ទៅអេហ្វប៊ីអាយថាលោកស្រីមិនបានស្នើរសុំច្បាប់ដើម្បីប្រើប្រាស់សើវើផ្ទាល់ខ្លួន ឬអាស័យដ្ឋានម៉េលផ្ទាល់ខ្លួននោះទេ ប៉ុន្តែសមាជិកក្រសួងការបរទេសបានដឹងពីការប្រើប្រាស់អាស័យដ្ឋានផ្ទាល់ខ្លួនរបស់អ្នកស្រីដោយសារមានការបង្ហាញអាស័យដ្ឋាននោះទៅកាន់នរណាម្នាក់នៅពេលដែលលោកស្រីផ្ញើរទៅ។ អ្នកនាំពាក្យលោក ដូណាល ត្រាំ និយាយថាកំណត់ត្រានេះបានបន្ថែមលើការវិច្ឆ័យអាក្រក់ និងភាពមិនស្មោះត្រង់របស់លោកស្រី៕

Hillary Clinton 03-09-16