ប៉ូលិសបង់ក្លាដែសសម្លាប់គ្រូបង្វឹកក្រុមសកម្មប្រយុទ្ធក្រោយការវាយប្រហារនៅហាងកាហ្វេមួយក្នុងរដ្ឋធានីដាកា

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៦

មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់និយាយថាកាលពីថ្ងៃសុក្រប៉ូលិសបង់ក្លាដែសបាញ់សម្លាប់ជនសង្ស័យដែលជាគ្រូបង្វឹករបស់ពួកសកម្មប្រយុទ្ធដែលបានវាយប្រហារទៅលើហាងកាហ្វេមួយកន្លែងដែលបណ្តាលឱ្យមនុស្ស២២នាក់ស្លាប់កាលពីខែកក្កដាកន្លងទៅនេះ។ មន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រឆាំងភេរវកម្មរបស់ប៉ូលិសប្រចាំរដ្ឋធានី ដាកា លោក Sanwar Hossain និយាយថាជនសង្ស័យនេះមានឈ្មោះថា Murad ដែលជាគ្រូបង្វឹករបស់ក្រុមសកម្មប្រយុទ្ធបង់ក្លាដែស Jamaat-ul-Mujahideen ដែលសច្ចាស្មោះស្ម័គ្រចំពោះរដ្ឋអ៊ីស្លាម។ លោក Hossain ប្រាប់អ្នកសារព័ត៌មានថាជនសង្ស័យនេះត្រូប៉ូលិសបាញ់ស្លាប់ក្នុងការបាញ់ប្រហារវាយឆ្មក់មួយនៅខាងក្រៅរដ្ឋធានីដាកា ហើយមន្រ្តីប៉ូលិស២នាក់រងរបួសផងដែរ។ ការឆ្មក់ចូលវាយប្រហារលើកនេះកើតឡើងក្រោយរយៈពេលត្រឹមតែ៦ថ្ងៃបន្ទាប់ពីបុរសម្នាក់ដែលមានសញ្ជាតិ្តកាណាដា កើតនៅបង់ក្លាដែសឈ្មោះថា Tamim Ahmed Chowdhury ត្រូវចោទប្រកាន់ថាជាមេផ្សំគំនិតក្នុងការវាយប្រហារកាលពីថ្ងៃទី១ ខែកក្កដា ត្រូវប៉ូលិសបាញ់ស្លាប់ក្នុងការប្រយុទ្ធគ្នាមួយ៕

Dhaka 03-09-16