ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៦
កងកម្លាំងរដ្ឋាភិបាលស៊ីរីដណ្តើមបានតំបន់មួយចំនួនពីក្រុមឧទ្ទាមមកវិញដែលតំបន់ទាំងនោះត្រូវក្រុមឧទ្ទាមវាយដណ្តើមបានកាលពីខែមុន នេះបើយោងតាមប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច។ កាលពីខែកក្កដាកងកម្លាំងស៊ីរីបានរំកិលបន្តិចម្តងៗចូលទៅតំបន់មួយចំនួននៅក្នុងក្រុងអាល្លេប៉ូដើម្បីប្រយុទ្ធជាមួយពួកឧទ្ទាម។ មកដល់ពេលនេះ កងកម្លាំងស៊ីរីទទួលបានជោគជ័យក្នុងការដណ្តើមតំបន់មួយចំនួនពីក្រុមឧទ្ទាមមកកាន់កាប់វិញ ដោយកងកម្លាំងយោធាបានឈរជើងនៅតំបន់ខាងត្បូងទីក្រុង និងបានកាត់ផ្តាច់ការផ្គត់ផ្គង់របស់ក្រុមឧទ្ទាម។ យ៉ាងហោចណាស់មានប្រជាពលរដ្ឋ២៥០,០០០នាក់កំពុងរស់នៅក្នុងតំបន់ដែលក្រុមឧទ្ទាមបានកាន់កាប់។ អ្នកសង្កេតការណ៍សិទ្ធមនុស្សស៊ីរីនៅអាមេរិកបានឲ្យដឹងថាកងកម្លាំងរដ្ឋាភិបាលរុស្ស៊ីដណ្តើមបានអាវុធយុទ្ធភ័ណ្ឌ និងមហាវិទ្យាល័យបច្ចេកទេសទ័ពអាកាសពីក្រុមឧទ្ទាមមកកាន់កាប់វិញបានសម្រច។ ដោយមានការគាំទ្រដំណើរការប្រយុទ្ធពីរុស្ស៊ី និងអ៊ីរ៉ង់ ប្រធានាធិបតី លោក បាស្ហា អាល់អាសាដ មានបំណងដណ្តើមយកអាល្លេប៉ូទាំងស្រុងពីក្រុមឧទ្ទាម៕