ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៦
កាលពីថ្ងៃអាទិត្យមានការវាយប្រហារលើបង្គោលភ្លើងចំនួន២កន្លែងក្នុងទីក្រុងហាឡូនៃចក្រភពអង់គ្លេសបណ្តាលឲ្យលោក អេរិក ចូស្វីគ ស្លាប់ក្រោយពីការវាយប្រហារនេះ។ មន្រ្តីប៉ូលិសនៅកន្លែងកើតហេតុបានឲ្យដឹងថាការវាយប្រហារបង្គោលភ្លើងទាំង២ជាបទឧក្រិដស្អប់ដ៏មានសក្តានុពល ដែលក្រោយពេលកើតហេតុជនរងគ្រោះម្នាក់ដាច់ខ្ទង់ច្រមុះ និងម្នាក់ទៀតបានដាច់ក្បាល។ អ្នកនាំពាក្យរដ្ឋមន្រ្តីប៉ូឡូញលោក រាហ្វល សុបហ្សាក់ និយាយថារដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៉ូឡូញនឹងធ្វើដំណើរទៅទីក្រុងឡុងដ៏។ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ ពុំទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ។ រដ្ឋមន្រ្តីបរទេសលោក វីតូល វាស់ឃ្សីកូស្គី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក ស្បីកនូ ហ្សីអូប្រូ និងរដ្ឋមន្រ្តីប្រឆាំងភេរវវកម្មលោក ម៉ារៀស ប្លាស់ហ្សាក់ ជារដ្ឋមន្រ្តីប៉ូឡូញទាំង៣រូបដែលមានគម្រោងទៅទស្សនកិច្ចនៅចក្រភពអង់គ្លេស។ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ប៊ីតា ស្ហីដឡូ ក៏ចង់ជួបជជែកផ្ទាល់ជាមួយនាយករដ្ឋមន្រ្តី ថេរេសា មេ ពីហេតុការណ៍វាយប្រហារថ្មីៗនេះផងដែរ នេះបើយោងតាមប្រភពព័ត៌មានអ្នកនាំពាក្យលោក សុបហ្សាក់៕