ចាប់ក្មេងជំទង់ដាក់គុក១០ឆ្នាំពីបទរៀបគម្រោងភេរវកម្មនៅអូស្ត្រាលី

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៦

តុលាការកាត់ទោសក្មេងប្រុសម្នាក់ឲ្យជាប់គុក១០ឆ្នាំនៅទីក្រុងមែលបឺន ប្រទេសអូស្ត្រាលីពីបទប៉ងរត់ទៅកាត់ក្បាលមន្រ្តីប៉ូលិសម្នាក់។ ស៊ីដែត រ៉ាម៉ាដ៉ាន់ បិស៊ីម មានបំណងធ្វើការវាយប្រហារលើមន្រ្តីប៉ូលិសនៅថ្ងៃទិវាអនុស្សាវរីយ៍ជាតិកាលពីខែមេសា។ ក្រោយពីមន្ត្រីប៉ូលិសចាប់បានខ្លួនក្មេងប្រុសជំទង់វ័យ១៩ឆ្នាំនោះ បិស៊ីម សារភាពនៅមុខតុលាការថាខ្លួនពិតជាបានរៀបគម្រោងភេរវកម្មមួយពិតមែន។ បិស៊ីមនិយាយថាខ្លួនបានពិភាក្សាគម្រោងជាមួយក្មេងជំទង់ផ្សេងទៀតនៅចក្រភពអង់គ្លេសដែលជាក្មេងប្រុសម្នាក់ដែលតុលាការបានកាត់ទោសឲ្យជាប់គុកមួយជិវិតកាលពីដើមឆ្នាំនេះ។ ក្មេងប្រុសនោះមានអាយុត្រឹមតែ១៥ឆ្នាំជាជនជាតិអង់គ្លេស តែមិនបញ្ចេញឈ្មោះមកពី ប្លេកបឺន ជាពិរុទ្ធជនភេរវកម្មក្មេងជាងគេ។ ពួកគេមានគម្រោងបម្រើការញុះញុងឲ្យមានភេរវកម្មរយៈពេល៥ឆ្នាំ ប៉ុន្តែគេនឹងដោះលែងក្មេងទាំងនោះ នៅពេលក្មេងទាំងនោះលែងជាក្មេងដែលមានគ្រោះថ្នាក់៕

Australia 05-09-16