ប៉ូលិសបង់ក្លាដែសចាប់ខ្លួនពួកសកម្មប្រយុទ្ធទី២ដែលជាប់សង្ស័យនឹងការសម្លាប់អ្នកបោះពុម្ព

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៦

ប៉ូលិសបង់ក្លាដែសចាប់ខ្លួនជនសង្ស័យម្នាក់ផ្សេងទៀតក្នុងការសម្លាប់អ្នកបោះពុម្ពម្នាក់ដែលកាប់សម្លាប់ដោយពួកសកម្មប្រយុទ្ធអ៊ីស្លាមកាលពីខែតុលា នេះបើតាមការបញ្ជាក់ឱ្យដឹងពីប្រធានអង្គភាពប្រឆាំងភេរវកម្មនៅក្រុងដាកា។ ពួកសកម្មប្រយុទ្ធបានកំណត់គោលដៅក្នុងការសម្លាប់អ្នកនិពន្ធជាច្រើននាក់នៅបង់ក្លាដែសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះខណៈដែលរដ្ឋាភិបាលបានបង្ក្រាបទៅលើក្រុមអ៊ីស្លាមជ្រុលនិយមដែលមានគោលដៅក្នុងការបង្វែរប្រទេសនៅអាស៊ីខាងត្បូងដែលមានប្រជាជនប្រមាណជា១៦០លាននាក់ដើម្បីបង្កើតជាមូលដ្ឋានរដ្ឋហ្សារៀ។ លោក Monirul Islam ប្រធានអង្គភាពប្រឆាំងភេរវកម្មរបស់ប៉ូលិសក្រុងដាកាប្រាប់អ្នកសារព័ត៌មានថាបុរសម្នាក់ផ្សេងទៀតដែលយើងជឿជាក់ថាជាមនុស្សម្នាក់ក្នុងចំណោមជនសង្ស័យដែលបានសម្លាប់អ្នកបោះពុម្ព ត្រូវបានចាប់ខ្លួននៅថ្ងៃសៅរ៍នេះ។ ជនរងគ្រោះមានឈ្មោះ Faysal Arefin Dipon បោះពុម្ពសៀវភៅបានជាច្រើនក្បាលដែលសរសេរដោយលោក Avijit Roy ដែលរស់នៅសហរដ្ឋអាមេរិកមានដើមកំណើតនៅប្រទេសបង់ក្លាដែស។ Roy ត្រូវពួកសកម្មប្រយុទ្ធអ៊ីស្លាមនិយមសម្លាប់កាលពីឆ្នាំមុន។ នៅថ្ងៃទី១ ខែកក្កដា ពួកសកម្មប្រយុទ្ធបានសម្លាប់ចំណាប់ខ្មាំង២០នាក់ដោយការវាយធ្វើបាបនៅក្នុងហាងកាហ្វេមួនៅក្នុងតំបន់នៃរដ្ឋធានីមួយនេះដែលពួកគេភាគច្រើនជាជនបរទេស៕

Bangladesh 05-09-16