ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៦
សហរដ្ឋអាមេរិកកំពុងតែខិតជិតឈានចូលដល់កិច្ចព្រមព្រៀងជាមួយនឹងប្រទេសរុស្សីនៅលើប្រទេសស៊ីរី ប៉ុន្តែបញ្ហាមួយចំនួននៅតែត្រូវដោះស្រាយដដែល នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យនេះ។ កិច្ចព្រមព្រៀងអាចនឹងធ្វើការប្រកាសកាន់តែឆាប់តាមដែលអាចធ្វើទៅបាន នេះបើតាមការបញ្ជាក់ជាផ្លូវការនៅខាងក្រៅជំនួបកំពូល G២០ នៅភាគខាងកើតទីក្រុង Hangzhou ប្រទេសចិន៕