ប្រភពព័ត៌មានពី ភ្នាក់ងារសារព័ព៌មាន FARS ចេញផ្សាយថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៦
ទាហានស៊ីរីធ្វើឲ្យក្រុម Jeish al-Islam រងគ្រោះជាច្រើននាក់ និងខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយបណ្តេញពួកគេចេញពីទីក្រុង Hawsh Nasri និងភាគច្រើននៃកសិដ្ឋានក្នុងតំបន់ al-Reihan ក្បែរទីក្រុង Douma។ ទាហានស៊ីរីបានរឹបអូសទឹកដីជាច្រើនក្នុងតំបន់ Tal al-Sawan ដែលកន្លែងសំខាន់គឺក្នុងទីកន្លែងបញ្ចុះសព។ ស្របពេលគ្នានោះដែរគេរកឃើញរូងសម្ងាត់របស់ភេរវករមួយចំនួនពី Madhaya ឆ្ពោះទៅ al-Zabadani និងបំផ្លាញចោលដោយទាហានស៊ីរី និងសកម្មប្រយុទ្ធ Hezbollah។ ពេលតំណាលគ្នានោះដែរកាលពីថ្ងៃអាទិត្យ ទាហានស៊ីរីបានវាយប្រហារបកទ្រង់ទ្រាយធំទៅលើពួកភេរវករ Jeish al-Islam ក្នុងភាគខាងកើត Ghouta ហើយបន្ទាប់មកក្នុងការវាយប្រហារប្រឆាំងយ៉ាងរហ័សជាច្រើនដងបណ្តេញពួកសកម្មប្រយុទ្ធចេញពីទីតាំងដែលពួកគេដណ្តើមបានជាបណ្តោះអាសន្នក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ បន្ទាប់ពីមួយម៉ោងនៃការការពារដ៏ស្វីតស្វាញ កងទ័ពស៊ីរីឈ្នះការវាយប្រហារទៅលើក្រុម Jeish al-Islam នៅក្បែរទីក្រុង Mid’ani ទីក្រុង Hawsh Nasri និងទីក្រុង Hawsh al-Fareh ដែលជាចំណុចកំពូលនៃតំបន់ Tal al-Sawan និងកសិដ្ឋាន al-Reihan បណ្តាលឲ្យក្រុមសកម្មប្រយុទ្ធបាត់បង់ជីវិតជាច្រើននាក់។ ការវាយប្រហារយ៉ាងធ្ងន់ធ្ងររបស់ Jeish al-Islam បណ្តាលឲ្យកងកម្លាំងរដ្ឋាភិបាលស៊ីរីសម្រេចចិត្តដកថយដោយយុទ្ធវិធីពីផ្នែកមួយនៃទីតាំងរបស់របស់ខ្លួន ប៉ុន្តែក្នុងកិច្ចសហប្រតិបត្តិការជាមួយទាហានកំាភ្លើងធំ និងកងកម្លាំងមីស៊ិល ដែលធ្វើអោយទាហានស៊ីរីអាចដេញ Jeish al-Islam អោយត្រឡប់ក្រោយពីសមរភូមិវិញ។ រថយន្តដែលប្រដាប់ដោយអាវុធ និងរថគ្រោះរបស់ Jeish al-Islam ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងការវាយប្រហារដែលទទួលបរាជ័យនេះផងដែរ៕